ព្រះត្រៃបិដក ភាគ ៨៥

 [១០០] កង្ខា​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
ធម៌(១) ទាំងឡាយ រមែង​បា្រ​កដ ដល់​ព្រះ​ខីណាសវ​ព្រាហ្មណ៍ អ្នកមាន​ព្យា​យាម​ញុំាង​កិលេស​ឲ្យ​ក្តៅ អ្នក​ដុត​បង់​នូវ​កិលេស ក្នុង​កាលណា កង្ខា (ការ​ងឿងឆ្ងល់) ទាំងពួង របស់​ព្រះ​ខីណាសវ​ព្រាហ្មណ៍​នោះ ក៏​រម្ងាប់​អស់​ទៅ​ក្នុង​កាលនោះ ព្រោះថា ព្រះ​ខីណាសវ​ព្រាហ្មណ៍​នោះ ដឹង​ច្បាស់​នូវ​ធម៌ ព្រមទាំង​ហេតុ ធម៌​ទាំងឡាយ បា្រ​កដ​ដល់​ព្រះ​ខីណាសវ​ព្រាហ្មណ៍ អ្នកមាន​ព្យា​យាម​ញុំាង​កិលេស​ឲ្យ​ក្តៅ អ្នក​ដុត​បង់​នូវ​កិលេស ក្នុង​កាលណា កង្ខា​ទាំងពួង របស់​ព្រះ​ខីណាសវ​ព្រាហ្មណ៍​នោះ តែង​រម្ងាប់​អស់​ទៅ ក្នុង​កាលនោះ ព្រោះថា​ព្រះ​ខីណាសវ​ព្រាហ្មណ៍​នោះ បានដឹង​ច្បាស់​នូវ​ព្រះនិព្វាន ជាទី​អស់​ទៅ​នៃ​បច្ច័យ ធម៌​ទាំងឡាយ បា្រ​កដ​ដល់​ព្រះ​ខីណាសវ​ព្រាហ្មណ៍ អ្នកមាន​ព្យា​យាម​ញុំាង​កិលេស​ឲ្យ​ក្តៅ អ្នក​ដុត​បង់​នូវ​កិលេស ក្នុង​កាលណា ព្រះ​ខីណាសវ​ព្រាហ្មណ៍​នោះ រមែង​កំចាត់​បង់​នូវ​មារ ព្រមទាំង​សេនា​នៃ​មារ ហើយ​ឋិតនៅ ក្នុង​កាលនោះ ដូច​ព្រះអាទិត្យ កាល​រះ​ឡើង ធ្វើ​អាកាស​ឲ្យ​រុងរឿង ដោយ​រស្មី​របស់​ខ្លួន កំចាត់​បង់​នូវ​ងងឹត
(១) បាន​ដល់ ពោធិបក្ខិយធម៌ និង​ចតុរារិយសច្ច​ធម៌។ អដ្ឋកថា។
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637652540192257365
ទៅកាន់ទំព័រ៖