ព្រះត្រៃបិដក ភាគ ៨៥
ជាទីតាំងនៃសេចក្តីស្រវឹង ជាទីតាំងនៃចំណង ជាទីតាំងនៃសេចក្តីវង្វេងជ្រប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងអមតៈ មិនជាទីតាំងនៃរាគៈ មិនជាទីតាំងនៃតម្រេក មិនជាទីតាំងនៃសេចក្តីប្រាថ្នា មិនជាទីតាំងនៃសេចក្តីស្រវឹង មិនជាទីតាំងនៃចំណង មិនជាទីតាំងនៃសេចក្តីវង្វេងជ្រប់ទេឬ។ អើ។ ប្រសិនបើអមតៈ មិនជាទីតាំងនៃរាគៈ មិនជាទីតាំងនៃតម្រេក មិនជាទីតាំងនៃសេចក្តីប្រាថ្នា មិនជាទីតាំងនៃសេចក្តីស្រវឹង មិនជាទីតាំងនៃចំណង មិនជាទីតាំងនៃសេចក្តីវង្វេងជ្រប់ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រាគៈ ប្រារព្ធនូវអមតៈ ទើបកើតឡើងទេ។
[៨៦៥] ទោសៈ ប្រារព្ធនូវអមតៈ ទើបកើតឡើងឬ។ អើ។ (បើដូច្នោះ) អមតៈ ជាទីតាំងនៃទោសៈ ជាទីតាំងនៃសេចក្តីក្រោធ មិនជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងអមតៈ មិនជាទីតាំងនៃទោសៈ មិនជាទីតាំងនៃសេចក្តីក្រោធ មិនជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ទេឬ។ អើ។ ប្រសិនបើ អមតៈ មិនជាទីតាំងនៃទោសៈ មិនជាទីតាំងនៃសេចក្តីក្រោធ មិនជាទីតាំងនៃសេចក្តីថ្នាំងថ្នាក់ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទោសៈប្រារព្ធនូវអមតៈ ទើបកើតឡើងទេ។
ID: 637652670803241736
ទៅកាន់ទំព័រ៖