ព្រះត្រៃបិដក ភាគ ៨៥

 [៨៦៦] មោហៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង​ឬ។ អើ។ (បើ​ដូច្នោះ) អមតៈ ជាទី​តាំង​នៃ​មោហៈ ជាទី​ធ្វើ​មិន​ឲ្យ​មាន​ញាណ ជាទី​ធ្វើ​មិន​ឲ្យ​មាន​ចក្ខុ ជាទី​តាំង​នៃ​ការ​រលត់​បញ្ញា ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់ មិន​ប្រព្រឹត្តទៅ​ដើម្បី​និព្វាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​អមតៈ មិនជា​ទីតាំង​នៃ​មោហៈ មិនជា​ទី​ធ្វើ​មិន​ឲ្យ​មាន​ញាណ មិនជា​ទី​ធ្វើ​មិន​ឲ្យ​មាន​ចក្ខុ ជាទី​តាំង​នៃ​សេចក្តី​ចម្រើន​បញ្ញា មិនជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់ ប្រព្រឹត្តទៅ​ដើម្បី​និព្វាន​ឬ។ អើ។ ប្រសិនបើ អមតៈ មិនជា​ទីតាំង​នៃ​មោហៈ មិនជា​ទី​ធ្វើ​មិន​ឲ្យ​មាន​ញាណ។បេ។ ប្រព្រឹត្តទៅ​ដើម្បី​និព្វាន​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា មោហៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង​ទេ។
 [៨៦៧] សញ្ញោជនៈ ប្រារព្ធ​នូវ​រូប ទើប​កើតឡើង រូប ជាទី​តាំង​នៃ​សញ្ញោជនៈ ជាទី​តាំង​នៃ​គន្ថៈ។បេ។ គួរ​ដល់​សេចក្តី​សៅហ្មង​ឬ។ អើ។ សញ្ញោជនៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង អមតៈ ជាទី​តាំង​នៃ​សញ្ញោជនៈ ជាទី​តាំង​នៃ​គន្ថៈ។បេ។ គួរ​ដល់​សេចក្តី​សៅហ្មង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៦៨] រាគៈ ប្រារព្ធ​នូវ​រូប ទើប​កើតឡើង រូប​ជាទី​តាំង​នៃ​រាគៈ ជាទី​តាំង​នៃ​តម្រេក ជាទី​តាំង​នៃ​សេចក្តី​ប្រាថ្នា ជាទី​តាំង​នៃ​សេចក្តី​ស្រវឹង
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 637652671071522948
ទៅកាន់ទំព័រ៖