ព្រះត្រៃបិដក ភាគ ៨៥

ជាទី​តាំង​នៃ​ចំណង ជាទី​តាំង​នៃ​សេចក្តី​វង្វេង​ជ្រប់​ឬ។ អើ។ រាគៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង អមតៈ ជាទី​តាំង​នៃ​រាគៈ។បេ។ ជាទី​តាំង​នៃ​សេចក្តី​វង្វេង​ជ្រប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៦៩] ទោសៈ ប្រារព្ធ​នូវ​រូប ទើប​កើតឡើង រូប​ជាទី​តាំង​នៃ​ទោសៈ ជាទី​តាំង​នៃ​សេចក្តី​ក្រោធ ជាទី​តាំង​នៃ​សេចក្តី​ថ្នាំងថ្នាក់​ឬ។ អើ។ ទោសៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង អមតៈ ជាទី​តាំង​នៃ​ទោសៈ ជាទី​តាំង​នៃ​សេចក្តី​ក្រោធ ជាទី​តាំង​នៃ​សេចក្តី​ថ្នាំងថ្នាក់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៧០] មោហៈ ប្រារព្ធ​នូវ​រូប ទើប​កើតឡើង រូប​ជាទី​តាំង​នៃ​មោហៈ ជាទី​ធ្វើ​មិន​ឲ្យ​មាន​ញាណ។បេ។ មិន​ប្រព្រឹត្តទៅ​ដើម្បី​និព្វាន​ទេ​ឬ។ អើ។ មោហៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង អមតៈ ជាទី​តាំង​នៃ​មោហៈ ជាទី​ធ្វើ​មិន​ឲ្យ​មាន​ញាណ។បេ។ មិន​ប្រព្រឹត្តទៅ​ដើម្បី​និព្វាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៧១] ពួក​សញ្ញោជនៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង អមតៈ មិនជា​ទីតាំង​នៃ​សញ្ញោជនៈ មិនជា​ទីតាំង​នៃ​គន្ថៈ មិនជា​ទីតាំង​នៃ​ឱឃៈ
ថយ | ទំព័រទី ៣៧២ | បន្ទាប់
ID: 637652671357304173
ទៅកាន់ទំព័រ៖