ព្រះត្រៃបិដក ភាគ ៨៥

មិនជា​ទីតាំង​នៃ​យោ​គៈ មិនជា​ទីតាំង​នៃ​នី​វរ​ណៈ ដែល​តណ្ហា​មិន​ស្ទាបអង្អែល មិនជា​ទីតាំង​នៃ​ឧបាទាន មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ទេ​ឬ។ អើ។ ពួក​សញ្ញោជនៈ ប្រារព្ធ​នូវ​រូប ទើប​កើតឡើង រូប មិនជា​ទីតាំង​នៃ​សញ្ញោជនៈ មិនជា​ទីតាំង​នៃ​គន្ថៈ។បេ។ មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៧២] រាគៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង អមតៈ មិនជា​ទីតាំង​នៃ​រាគៈ មិនជា​ទីតាំង​នៃ​តម្រេក មិនជា​ទីតាំង​នៃ​សេចក្តី​ប្រាថ្នា មិនជា​ទីតាំង​នៃ​សេចក្តី​ស្រវឹង មិនជា​ទីតាំង​នៃ​ចំណង មិនជា​ទីតាំង​នៃ​សេចក្តី​វង្វេង​ជ្រប់​ទេ​ឬ។បេ។ អើ។ រាគៈ ប្រារព្ធ​នូវ​រូប ទើប​កើតឡើង រូប មិនជា​ទីតាំង​នៃ​រាគៈ។បេ។ មិនជា​ទីតាំង​នៃ​សេចក្តី​វង្វេង​ជ្រប់​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៧៣] ទោសៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង អមតៈ មិនជា​ទីតាំង​នៃ​ទោសៈ មិនជា​ទីតាំង​នៃ​សេចក្តី​ក្រោធ មិនជា​ទីតាំង​នៃ​សេចក្តី​ថ្នាំងថ្នាក់​ទេ​ឬ។ អើ។ ទោសៈ ប្រារព្ធ​នូវ​រូប ទើប​កើតឡើង រូប មិនជា​ទីតាំង​នៃ​ទោសៈ មិនជា​ទីតាំង​នៃ​សេចក្តី​ក្រោធ មិនជា​ទីតាំង​នៃ​សេចក្តី​ថ្នាំងថ្នាក់​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៧៤] មោហៈ ប្រារព្ធ​នូវ​អមតៈ ទើប​កើតឡើង អមតៈ មិនជា​ទីតាំង​នៃ​មោហៈ មិនជា​ទី​ធ្វើ​មិន​ឲ្យ​មាន​ញាណ។បេ។ ជា
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 637652671619022966
ទៅកាន់ទំព័រ៖