ព្រះត្រៃបិដក ភាគ ៨៥
ធម្មជាតប្រព្រឹត្តទៅដើម្បីព្រះនិព្វានឬ។ អើ។ មោហៈ ប្រារព្ធនូវរូប ទើបកើតឡើង រូប មិនជាទីតាំងនៃមោហៈ មិនជាទីធ្វើមិនឲ្យមានញាណ។បេ។ ជាធម្មជាតប្រព្រឹត្តទៅដើម្បីព្រះនិព្វានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៧៥] បុគ្គលមិនគួរនិយាយថា សញ្ញោជនៈ មានអមតៈជាអារម្មណ៍ទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា បុគ្គលដឹងច្បាស់នូវនិព្វាន ថាជានិព្វាន លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានហើយ តែងសំគាល់នូវនិព្វាន សំគាល់ក្នុងនិព្វាន សំគាល់ថាជានិព្វាន សំគាល់ថានិព្វានជារបស់អញ ត្រេកអរនឹងព្រះនិព្វាន ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ សញ្ញោជនៈ មានអមតៈជាអារម្មណ៍។
ចប់ អមតារម្មណកថា។
រូបសារម្មណន្តិកថា
[៨៧៦] រូប ប្រកបដោយអារម្មណ៍ឬ។ អើ។ ការពិចារណា ការសង្ឃឹម ការប្រមូលមក ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងចិត្តទុក មានចំពោះរូបនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652671927772902
ទៅកាន់ទំព័រ៖