ព្រះត្រៃបិដក ភាគ ៨៥
ក្រែងការពិចារណា ការសង្ឃឹម។បេ។ ការតាំងចិត្តទុក មិនមានចំពោះរូបនោះទេឬ។ អើ។ ប្រសិនបើ ការពិចារណា ការសង្ឃឹម។បេ។ ការតាំងចិត្តទុក មិនមានចំពោះរូបនោះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ប្រកបដោយអារម្មណ៍ទេ។
[៨៧៧] ផស្សៈ ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។បេ។ ការតាំងចិត្តទុក មានចំពោះផស្សៈនោះឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។បេ។ ការតាំងចិត្តទុក មានចំពោះរូបនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៧៨] វេទនា។បេ។ សញ្ញា ចេតនា ចិត្ត សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ។បេ។ អនោត្តប្បៈ ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។បេ។ ការតាំងចិត្តទុក មានចំពោះអនោត្តប្បៈនោះឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។បេ។ ការតាំងចិត្តទុក មានចំពោះរូបនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៧៩] រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។បេ។ ការតាំងចិត្តទុក មិនមានចំពោះរូបនោះទេឬ។ អើ។ ផស្សៈ ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម។បេ។
ID: 637652672199179767
ទៅកាន់ទំព័រ៖