ព្រះត្រៃបិដក ភាគ ៨៥

ការ​តាំងចិត្ត​ទុក មិន​មាន​ចំពោះ​ផស្សៈ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៨០] រូប ប្រកបដោយ​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម។បេ។ ការ​តាំងចិត្ត​ទុក មិន​មាន​ចំពោះ​រូប​នោះ​ទេ​ឬ។ អើ។ វេទនា សញ្ញា។បេ។ អនោត្តប្បៈ ប្រកបដោយ​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម។បេ។ ការ​តាំងចិត្ត​ទុក មិន​មាន​ចំ​ពោះ​អនោត្តប្បៈ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៨១] បុគ្គល​មិន​គួរ​និយាយ​ថា រូប ប្រកបដោយ​អារម្មណ៍​ឬ។ អើ។ ក្រែង​រូប​ប្រកបដោយ​បច្ច័យ​ឬ។ អើ។ ប្រសិនបើ រូប ប្រកបដោយ​បច្ច័យ​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា រូប ប្រកបដោយ​អារម្មណ៍​ដែរ។

ចប់ រូប​សា​រម្ម​ណន្តិ​កថា។


អនុ​សយ​អនា​រម្ម​ណា​តិក​ថា


 [៨៨២] អនុស័យ មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ ចុះ​រូប និព្វាន ចក្ខា​យតនៈ។ បេ។ ផោដ្ឋព្វា​យតនៈ (មិន​មាន​អារម្មណ៍​ទេ) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៨៣] កាមរាគានុស័យ មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ ចុះ​កាម​រាគៈ កាម​រា​គបរិយុ​ដ្ឋានៈ កាមរាគ​សញ្ញោជនៈ កាមោឃៈ កាម​យោ​គៈ កា​មច្ឆ​ន្ទ​នី​វរ​ណៈ មិន​មាន​អារម្មណ៍​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 637652672577304231
ទៅកាន់ទំព័រ៖