ព្រះត្រៃបិដក ភាគ ៨៥

។បេ។ ចុះ​កាម​រាគៈ កាម​រា​គបរិយុ​ដ្ឋានៈ កាមរាគ​សញ្ញោជនៈ កាមោឃៈ កាម​យោ​គៈ កា​មច្ឆ​ន្ទ​នី​វរ​ណៈ ប្រកបដោយ​អារម្មណ៍​ឬ។ អើ។ កាមរាគានុស័យ ប្រកបដោយ​អារម្មណ៍​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៨៤] កាមរាគានុស័យ មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ (កាមរាគានុស័យ) រាប់បញ្ចូល​ក្នុង​ខន្ធ​ណា។ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ។ សង្ខារក្ខន្ធ មិន​មាន​អារម្មណ៍​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សង្ខារក្ខន្ធ មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ មិន​មាន​អារម្មណ៍​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៨៥] ចុះ​កាមរាគានុស័យ ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ កាម​រាគៈ ដែល​រាប់​ញ្ចូ​លក្នុង​សង្ខារក្ខន្ធ មិន​មាន​អារម្មណ៍​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាម​រាគៈ ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រកបដោយ​អារម្មណ៍​ឬ។ អើ។ កាមរាគានុស័យ ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ ប្រកបដោយ​អារម្មណ៍​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៨៦] កាមរាគានុស័យ ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ មិន​មាន​អារម្មណ៍​ទេ ចុះ​កាម​រាគៈ ដែល​រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 637652672873085397
ទៅកាន់ទំព័រ៖