ព្រះត្រៃបិដក ភាគ ៨៥

ប្រកបដោយ​អារម្មណ៍​ឬ។ អើ។ សង្ខារក្ខន្ធ​ខ្លះ ប្រកបដោយ​អារម្មណ៍ ខ្លះ​មិន​មាន​អារម្មណ៍​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សង្ខារក្ខន្ធ​ខ្លះ ប្រកបដោយ​អារម្មណ៍ ខ្លះ​មិន​មាន​អារម្មណ៍​ឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ និង​វិញ្ញាណក្ខន្ធ​ខ្លះ ប្រកបដោយ​អារម្មណ៍ ខ្លះ​មិន​មាន​អារម្មណ៍​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៨៧] បដិ​ឃានុ​ស័យ មា​នា​នុ​ស័យ ទិ​ដ្ឋានុ​ស័យ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ភវ​រាគានុស័យ អវិ​ជ្ជានុ​ស័យ មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ អវិជ្ជា ឱឃៈ​គឺ​អវិជ្ជា យោ​គៈ​គឺ​អវិជ្ជា អនុស័យ​គឺ​អវិជ្ជា បរិយុ​ដ្ឋានៈ​គឺ​អវិជ្ជា សញ្ញោជនៈ​គឺ​អវិជ្ជា នី​វរ​ណៈ​គឺ​អវិជ្ជា មិន​មាន​អារម្មណ៍​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អវិជ្ជា ឱឃៈ​គឺ​អវិជ្ជា យោ​គៈ​គឺ​អវិជ្ជា។បេ។ នី​វរ​ណៈ​គឺ​អវិជ្ជា ប្រកបដោយ​អារម្មណ៍​ឬ។ អើ។ អវិ​ជ្ជានុ​ស័យ ប្រកបដោយ​អារម្មណ៍​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៨៨] អវិ​ជ្ជានុ​ស័យ មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ (អវិ​ជ្ជានុ​ស័យ) រាប់បញ្ចូល​ក្នុង​ខន្ធ​ណា។ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ។ សង្ខារក្ខន្ធ មិន​មាន​អារម្មណ៍​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ
ថយ | ទំព័រទី ៣៧៨ | បន្ទាប់
ID: 637652673160273023
ទៅកាន់ទំព័រ៖