ព្រះត្រៃបិដក ភាគ ៨៥
។បេ។ សង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ និងវិញ្ញាណក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៨៩] អវិជ្ជានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អើ។ អវិជ្ជា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អវិជ្ជា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អើ។ អវិជ្ជានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៩០] អវិជ្ជានុស័យ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេ ចុះអវិជ្ជា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អើ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ទេឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ និងវិញ្ញាណក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652673421835437
ទៅកាន់ទំព័រ៖