ព្រះត្រៃបិដក ភាគ ៨៥

ឋិតនៅ​ដូច្នោះឯង កង្ខា​ណាមួយ ក្នុង​លោក​នេះ​ក្តី ក្នុង​លោកខាងមុខ​ក្តី ដែល​បុគ្គល​ដឹង​ដោយខ្លួនឯង ឬដែល​បុគ្គល​ដទៃ​ដឹង​ហើយ ព្រះ​ខីណាសវ​ព្រាហ្មណ៍​ទាំងឡាយ​នោះ អ្នកមាន​ព្យា​យាម​ញុំាង​កិលេស​ឲ្យ​ក្តៅ អ្នក​ដុត​បង់​នូវ​កិលេស ប្រព្រឹត្ត​ព្រហ្មចរិយៈ តែង​លះបង់​នូវ​កង្ខា​ទាំងពួង​នោះ ពួក​ជន​ណា កន្លង​កង្ខា​បាន​ហើយ មិន​មាន​សេចក្តី​សង្ស័យ បា្រស​ចាក​សេចក្តី​សង្ស័យ ក្នុង​ពួក​សត្វ ដែល​មាន​សេចក្តី​សង្ស័យ​កើត​ហើយ ទាន​ដែល​បុគ្គល​ឲ្យហើយ ចំពោះ​ពួក​ជន​នោះ តែង​មានផល​ច្រើន ការប្រកាស​នូវ​ធម៌ ក្នុង​សាសនា​នេះ បា្រ​កដ​ដូច្នេះ សាវ័ក​ណាមួយ សង្ស័យ​ដូចម្តេច ក្នុង​ការប្រកាស​នូវ​ធម៌​នោះ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​ជន យើង​ទាំងឡាយ សូម​ថ្វាយបង្គំ​នូវ​ព្រះ​ជិនស្រី ជា​ព្រះពុទ្ធ ព្រះអង្គ​ឆ្លង​នូវ​អន្លង់ កាត់​បង់​វិចិកិច្ឆា​ហើយ
ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា កង្ខា​របស់​ព្រះអរហន្ត មាន​ទេ។
 [១០១] អ្នក​មិន​គួរ​ពោល​ថា កង្ខា​របស់​ព្រះអរហន្ត មាន​ទេ​ឬ។
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 637652540493037239
ទៅកាន់ទំព័រ៖