ព្រះត្រៃបិដក ភាគ ៨៥

 [៨៩១] បុគ្គល​មិន​គួរ​និយាយ​ថា អនុស័យ មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ បុគ្គល​ជា​បុថុជ្ជន កាលបើ​ចិត្តជា​កុសល និង​អព្យាក្រឹត កំពុង​ប្រព្រឹត្តទៅ គួរ​និយាយ​ថា ប្រកបដោយ​អនុស័យ​ឬ។ អើ។ អារម្មណ៍​របស់​អនុស័យ​ទាំងនោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ អនុស័យ មិន​មាន​អារម្មណ៍​ទេ។
 [៨៩២] បុគ្គល​ជា​បុថុជ្ជន កាលបើ​ចិត្តជា​កុសល និង​អព្យាក្រឹត​កំពុង​ប្រព្រឹត្តទៅ គួរ​និយាយ​ថា ប្រកបដោយ​រាគៈ​ឬ។ អើ។ អារម្មណ៍​នៃ​រាគៈ​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ រាគៈ មិន​មាន​អារម្មណ៍​ទេ។

ចប់ អនុ​សយ​អនា​រម្ម​ណា​តិក​ថា។


ញាណ​អនា​រម្ម​ណន្តិ​កថា


 [៨៩៣] ញាណ មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ ចុះ​រូប និព្វាន ចក្ខា​យតនៈ។បេ។ ផោដ្ឋព្វា​យតនៈ (មិន​មាន​អារម្មណ៍) ទេឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។ បញ្ញា បញ្ញិន្រ្ទិយ បញ្ញា​ពលៈ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គៈ មិន​មាន​អារម្មណ៍​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បញ្ញា បញ្ញិន្រ្ទិយ បញ្ញា​ពលៈ សម្មាទិដ្ឋិ
ថយ | ទំព័រទី ៣៨០ | បន្ទាប់
ID: 637652673747929871
ទៅកាន់ទំព័រ៖