ព្រះត្រៃបិដក ភាគ ៨៥
ធម្មវិចយសម្ពោជ្ឈង្គៈ ប្រកបដោយអារម្មណ៍ឬ។ អើ។ ញាណ ប្រកបដោយអារម្មណ៍ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ ។
[៨៩៤] ញាណ មិនមានអារម្មណ៍ទេឬ ។ អើ។ (ញាណ) រាប់បញ្ចូលក្នុងខន្ធណា។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។ សង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អើ។ វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៩៥] ញាណ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អើ។ បញ្ញា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បញ្ញា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អើ។ ញាណ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៩៦] ញាណ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ មិនមានអារម្មណ៍ទេ ចុះបញ្ញា ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយអារម្មណ៍ឬ។ អើ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយអារម្មណ៍ ខ្លះមិនមានអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652674657304467
ទៅកាន់ទំព័រ៖