ព្រះត្រៃបិដក ភាគ ៨៥
ប្រសិនបើ ចិត្តមានអារម្មណ៍ជាអតីត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តជាអតីតារម្មណ៍ មិនមានអារម្មណ៍ទេ (ព្រោះពាក្យថា) ចិត្ត មានអតីតារម្មណ៍ មិនមានអារម្មណ៍ដូច្នេះ ជាពាក្យខុសទេ មួយទៀត ប្រសិនបើ ចិត្តមិនមានអារម្មណ៍ទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តមានអារម្មណ៍ជាអតីតទេ (ព្រោះពាក្យថា) ចិត្តមិនមានអារម្មណ៍ និងមានអារម្មណ៍ជាអតីតដូច្នេះ ជាពាក្យខុស។
[៨៩៩] ចិត្ត ជាអតីតារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អើ។ ក្រែងការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអតីតឬ។ អើ។ ប្រសិនបើ ការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអតីត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តជាអតីតារម្មណ៍ មិនមានអារម្មណ៍ទេ។
ចប់ អតីតារម្មណកថា។
អនាគតារម្មណកថា
[៩០០] ចិត្ត ជាអនាគតារម្មណ៍ (មានអារម្មណ៍ជាអនាគត) មិនមានអារម្មណ៍ទេឬ។ អើ។ ក្រែងមានអារម្មណ៍ជាអនាគតឬ។ អើ។
ID: 637652675274960435
ទៅកាន់ទំព័រ៖