ព្រះត្រៃបិដក ភាគ ៨៥
[៩០៣] ការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវបច្ចុប្បន្ន ចុះចិត្តជាបច្ចុប្បន្នារម្មណ៍ ប្រកបដោយអារម្មណ៍ឬ។ អើ។ ការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអនាគត ចុះចិត្តជាអនាគតារម្មណ៍ ប្រកបដោយអារម្មណ៍ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩០៤] ការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអតីត ចុះចិត្តជាអតីតារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អើ។ ការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវបច្ចុប្បន្ន ចុះចិត្តជាបច្ចុប្បន្នារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩០៥] ការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវអនាគត ចុះចិត្តជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អើ។ ការពិចារណា។បេ។ ការតាំងចិត្តទុក មាន ព្រោះប្រារព្ធនូវបច្ចុប្បន្ន ចុះចិត្តជាបច្ចុប្បន្នារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩០៦] បុគ្គលមិនគួរនិយាយថា ចិត្តជាអតីតារម្មណ៍ និងជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេឬ។ អើ។ ក្រែងអតីត និងអនាគត មិនមានទេឬ។ អើ។ ប្រសិនបើ អតីត និងអនាគត មិនមានទេ
ID: 637652676588710605
ទៅកាន់ទំព័រ៖