ព្រះត្រៃបិដក ភាគ ៨៥
ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ចិត្តជាអតីតារម្មណ៍ និងជាអនាគតារម្មណ៍ មិនមានអារម្មណ៍ទេ។បេ។
ចប់ អនាគតារម្មណកថា។
វិតក្កានុបតិតកថា
[៩០៧] ចិត្តទាំងអស់ ដែលវិតក្កៈជាប់តាមឬ។ អើ។ ចិត្តទាំងអស់ ដែលវិចារៈជាប់តាម ដែលបីតិជាប់តាម ដែលសុខជាប់តាម ដែលទុក្ខជាប់តាម ដែលសោមនស្សជាប់តាម ដែលទោមនស្សជាប់តាម ដែលឧបេក្ខាជាប់តាម ដែលសទ្ធាជាប់តាម ដែលវីរិយៈជាប់តាម ដែលសតិជាប់តាម ដែលសមាធិជាប់តាម ដែលបញ្ញាជាប់តាម ដែលរាគៈជាប់តាម ដែលទោសៈជាប់តាម។បេ។ ដែលអនោត្តប្បៈជាប់តាមឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩០៨] ចិត្តទាំងអស់ ដែលវិតក្កៈជាប់តាមឬ។ អើ។ ក្រែងសមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មានដែរឬ។ អើ។ ប្រសិនបើ សមាធិ មិនមានវិតក្កៈ មានត្រឹមតែវិចារៈ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តទាំងអស់ ដែលវិតក្កៈជាប់តាមទេ។
[៩០៩] ចិត្តទាំងអស់ ដែលវិតក្កៈជាប់តាមឬ។ អើ។ ក្រែងសមាធិ មិនមានវិតក្កៈ មិនមានវិចារៈ មានដែរឬ។ អើ។
ID: 637652676899960630
ទៅកាន់ទំព័រ៖