ព្រះត្រៃបិដក ភាគ ៨៥
កាលចំណាំបាន ដោយសព្វគ្រប់ សំឡេង ជាគ្រឿងផ្សាយចេញនៃចេតនារបស់បុគ្គលកាលនឹក ដោយសព្វគ្រប់ សំឡេង ជាគ្រឿងផ្សាយចេញនៃចិត្ត របស់បុគ្គលកាលគិត ដោយសព្វគ្រប់ សំឡេង ជាគ្រឿងផ្សាយចេញនៃសតិ របស់បុគ្គលកាលរឭក ដោយសព្វគ្រប់ សំឡេង ជាគ្រឿងផ្សាយចេញនៃបញ្ញា របស់បុគ្គលកាលដឹង ដោយសព្វគ្រប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩១២] សំឡេង ជាគ្រឿងផ្សាយចេញនៃវិតក្កៈ របស់បុគ្គលកាលត្រិះរិះ កាលពិចារណា ដោយសព្វគ្រប់ឬ។ អើ។ សំឡេងជាគ្រឿងផ្សាយចេញនៃវិតក្កៈ ជាសំឡេង ដែលគួរដឹងបានដោយត្រចៀក ប៉ះទង្គិចក្នុងត្រចៀក មកកាន់គន្លងនៃត្រចៀកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងសំឡេងជាគ្រឿងផ្សាយចេញនៃវិតក្កៈ ជាសំឡេងមិនគួរដឹងដោយត្រចៀក មិនប៉ះទង្គិចក្នុងត្រចៀក មិនមកកាន់គន្លងនៃត្រចៀកទេឬ។ អើ។ ប្រសិនបើ សំឡេងជាគ្រឿងផ្សាយចេញនៃវិតក្កៈ ជាសំឡេងដែលមិនគួរដឹងដោយត្រចៀក មិនប៉ះទង្គិចក្នុងត្រចៀក មិនមកកាន់គន្លងនៃត្រចៀកទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សំឡេងជាគ្រឿងផ្សាយចេញនៃវិតក្កៈ របស់បុគ្គលកាលត្រិះរិះ កាលពិចារណា ដោយសព្វគ្រប់ទេ។
ចប់ វិតក្កវិប្ផារសទ្ទកថា។
ID: 637652677468866856
ទៅកាន់ទំព័រ៖