ព្រះត្រៃបិដក ភាគ ៨៥
រមែងនិយាយពាក្យដទៃវិញ គិតថា អាត្មាអញ នឹងពោលពាក្យដទៃ រមែងពោលពាក្យដទៃវិញ គិតថា អាត្មាអញ នឹងហៅពាក្យដទៃ រមែងហៅពាក្យដទៃវិញ គិតថា អាត្មាអញនឹងចរចាពាក្យដទៃ រមែងចរចាពាក្យដទៃវិញ មានឬ។ អើ។ ប្រសិនបើ បុគ្គលនីមួយ គិតថា អាត្មាអញ នឹងនិយាយពាក្យដទៃ រមែងនិយាយពាក្យដទៃវិញ។បេ។ គិតថា អាត្មាអញ នឹងចរចាពាក្យដទៃ រមែងចរចាពាក្យដទៃវិញ មាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា វាចារបស់បុគ្គលមិនពោលតាមចិត្ត។
ចប់ នយថាចិត្តស្ស វាចាតិកថា។
នយថាចិត្តស្ស កាយកម្មន្តិកថា
[៩១៨] កាយកម្ម របស់បុគ្គលមិនធ្វើតាមចិត្តទេឬ។ អើ។ កាយកម្មរបស់បុគ្គលមិនមានផស្សៈ។បេ។ កាយកម្ម របស់បុគ្គលមិនមានចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងកាយកម្ម របស់បុគ្គលប្រកបដោយផស្សៈ។បេ។ កាយកម្ម របស់បុគ្គលប្រកបដោយចិត្តឬ។ អើ។ ប្រសិនបើ កាយកម្មរបស់បុគ្គលប្រកបដោយផស្សៈ។បេ។ កាយកម្មរបស់បុគ្គលប្រកបដោយចិត្ត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាយកម្មរបស់បុគ្គលមិនធ្វើតាមចិត្តទេ។
ID: 637652678284804272
ទៅកាន់ទំព័រ៖