ព្រះត្រៃបិដក ភាគ ៨៥

 [៩១៩] កាយ​កម្ម របស់​បុគ្គល​មិន​ធ្វើតាម​ចិត្ត​ឬ។ អើ។ កាយ​កម្ម​របស់​បុគ្គល​កាល​មិន​ពិចារណា។បេ។ កាយ​កម្ម​របស់​បុគ្គល​កាល​មិនបាន​តាំងចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​កាយ​កម្ម របស់​បុគ្គល​កាល​ពិចារណា។ បេ។ កាយ​កម្ម​របស់​បុគ្គល​កាល​តាំងចិត្ត​ឬ។ អើ។ ប្រសិនបើ កាយ​កម្ម​របស់​បុគ្គល​កាល​ពិចារណា។បេ។ កាយ​កម្ម​របស់​បុគ្គល​កាល​តាំងចិត្ត (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កាយ​កម្ម​របស់​បុគ្គល​មិន​ធ្វើតាម​ចិត្ត​ទេ។
 [៩២០] កាយ​កម្ម របស់​បុគ្គល​មិន​ធ្វើតាម​ចិត្ត​ឬ។ អើ។ ក្រែង​កាយ​កម្ម តាំង​ឡើង​ដោយចិត្ត កើតជា​មួយ​នឹង​ចិត្ត កើត​ព្រម​ជាមួយនឹង​ចិត្ត​ឬ។ អើ។ ប្រសិនបើ កាយ​កម្ម តាំង​ឡើង​ដោយចិត្ត កើតជា​មួយ​នឹង​ចិត្ត កើត​ព្រម​ជាមួយនឹង​ចិត្ត (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា កាយ​កម្ម របស់​បុគ្គល​មិន​ធ្វើតាម​ចិត្ត​ទេ។
 [៩២១] កាយ​កម្ម របស់​បុគ្គល​មិន​ធ្វើតាម​ចិត្ត​ឬ។ អើ។ បុគ្គល ចង់​ឈានទៅមុខ តែ​ឈានទៅមុខ​មិនកើត ចង់​ឈាន​ថយក្រោយ តែ​ឈាន​ថយក្រោយ​មិនកើត ចង់​ក្រឡេក​ទៅមុខ តែ​ក្រឡេក​ទៅមុខ​មិនកើត ចង់​ក្រឡេក​ទៅ​ទិស​ផ្សេងៗ តែ​ក្រឡេក​ទៅ​ទិស​ផ្សេងៗមិនកើត ចង់​បត់​អវយវៈ​ចូល តែ​បត់​អវយវៈ​ចូល​មិនកើត ចង់​លា​អវយវៈ​ចេញ តែ​លា​អវយវៈ​ចេញ​មិនកើត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាង
ថយ | ទំព័រទី ៣៩២ | បន្ទាប់
ID: 637652678532460562
ទៅកាន់ទំព័រ៖