ព្រះត្រៃបិដក ភាគ ៨៥
នេះទេ។បេ។ ក្រែងបុគ្គល ចង់ឈានទៅមុខ តែងឈានទៅមុខបាន ចង់ឈានថយក្រោយ តែងឈានថយក្រោយបាន ចង់ក្រឡេកទៅមុខ តែងក្រឡេកទៅមុខបាន ចង់ក្រឡេកទៅទិសផ្សេងៗ តែងក្រឡេកទៅទិសផ្សេងៗបាន ចង់បត់អវយវៈចូល តែងបត់អវយវៈចូលបាន ចង់លាអវយវៈចេញ តែងលាអវយវៈចេញបានដែរឬ។ អើ។ ប្រសិនបើ បុគ្គល ចង់ឈានទៅមុខ តែងឈានទៅមុខបាន។បេ។ ចង់លាអវយវៈចេញ តែងលាអវយវៈចេញបាន (យ៉ាងនេះ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាយកម្ម របស់បុគ្គលមិនធ្វើតាមចិត្តទេ។
[៩២២] បុគ្គលមិនគួរនិយាយថា កាយកម្ម របស់បុគ្គលមិនធ្វើតាមចិត្តទេឬ។ អើ។ ក្រែងបុគ្គលនីមួយ គិតថា អាត្មាអញ នឹងទៅក្នុងទិសដទៃ តែត្រឡប់ជាទៅក្នុងទិសដទៃវិញ។បេ។ គិតថា អាត្មាអញ នឹងលានូវអវយវៈដទៃ តែត្រឡប់ជាលានូវអវយវៈដទៃវិញ មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលនីមួយ គិតថា អាត្មាអញ នឹងទៅក្នុងទិសដទៃ តែត្រឡប់ជាទៅក្នុងទិសដទៃវិញ។បេ។ គិតថា អាត្មាអញ នឹងលានូវអវយវៈដទៃ តែត្រឡប់ជាលានូវអវយវៈដទៃវិញ មានដែរ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កាយកម្ម របស់បុគ្គលមិនធ្វើតាមចិត្ត។
ចប់ នយថាចិត្តកាយកម្មន្តិកថា។
ID: 637652678805585423
ទៅកាន់ទំព័រ៖