ព្រះត្រៃបិដក ភាគ ៨៥
អតីតានាគតប្បច្ចុប្បន្នកថា
[៩២៣] បុគ្គល ប្រកបដោយអតីតឬ។ អើ។ ក្រែងអតីតរលត់ហើយ ទៅប្រាសហើយ ប្រែប្រួលហើយ អស់ហើយ បាត់ហើយឬ។ អើ។ ប្រសិនបើ អតីត រលត់ហើយ ទៅប្រាសហើយ ប្រែប្រួលហើយ អស់ហើយ បាត់ហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល ប្រកបដោយអតីតទេ។
[៩២៤] បុគ្គល ប្រកបដោយអនាគតឬ។ អើ។ ក្រែងអនាគត មិនទាន់កើត មិនទាន់មាន មិនទាន់លូតលាស់ មិនទាន់ដុះ មិនទាន់ដុះដាល មិនទាន់កើតប្រាកដទេឬ។ អើ។ ប្រសិនបើ អនាគត មិនទាន់កើត មិនទាន់មាន មិនទាន់លូតលាស់ មិនទាន់ដុះ មិនទាន់ដុះដាល មិនទាន់កើតប្រាកដទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល ប្រកបដោយអនាគតទេ។
[៩២៥] បុគ្គល ប្រកបដោយរូបក្ខន្ធជាអតីត ប្រកបដោយរូបក្ខន្ធជាអនាគត ប្រកបដោយរូបក្ខន្ធជាបច្ចុប្បន្នដែរឬ។ អើ។ មានតែបុគ្គល ប្រកបដោយរូបក្ខន្ធ ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652679161835366
ទៅកាន់ទំព័រ៖