ព្រះត្រៃបិដក ភាគ ៨៥
បុគ្គល ប្រកបដោយខន្ធ ៥ ជាអតីត ប្រកបដោយខន្ធ ៥ ជាអនាគត ប្រកបដោយខន្ធ ៥ ជាបច្ចុប្បន្នឬ។ អើ។ មានតែបុគ្គល ប្រកបដោយខន្ធ ១៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩២៦] បុគ្គល ប្រកបដោយចក្ខាយតនៈ ជាអតីត ប្រកបដោយចក្ខាយតនៈ ជាអនាគត ប្រកបដោយចក្ខាយតនៈ ជាបច្ចុប្បន្នឬ។ អើ។ មានតែបុគ្គល ប្រកបដោយចក្ខាយតនៈ ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលប្រកបដោយអាយតនៈ ១២ ជាអតីត ប្រកបដោយអាយតនៈ ១២ ជាអនាគត ប្រកបដោយអាយតនៈ ១២ ជាបច្ចុប្បន្នឬ។ អើ។ មានតែបុគ្គល ប្រកបដោយអាយតនៈ ៣៦ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩២៧] បុគ្គលប្រកបដោយចក្ខុធាតុ ជាអតីត ប្រកបដោយចក្ខុធាតុ ជាអនាគត ប្រកបដោយចក្ខុធាតុ ជាបច្ចុប្បន្នឬ។ អើ។ មានតែបុគ្គលប្រកបដោយចក្ខុធាតុ ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652679420898005
ទៅកាន់ទំព័រ៖