ព្រះត្រៃបិដក ភាគ ៨៥

បុគ្គល ប្រកបដោយ​ធាតុ ១៨ ជា​អតីត ប្រកបដោយ​ធាតុ ១៨ ជា​អនាគត ប្រកបដោយ​ធាតុ ១៨ ជា​បច្ចុប្បន្ន​ឬ។ អើ។ មានតែ​បុគ្គល ប្រកបដោយ​ធាតុ ៥៤ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩២៨] បុគ្គល ប្រកបដោយ​ចក្ខុន្រ្ទិយ ជា​អតីត ប្រកបដោយ​ចក្ខុន្ទ្រិយ​ជា​អនាគត ប្រកបដោយ​ចក្ខុន្ទ្រិយ ជា​បច្ចុប្បន្ន​ឬ។ អើ។ មានតែ​បុគ្គល ប្រកបដោយ​ចក្ខុន្រ្ទិយ ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល ប្រកបដោយ​ឥន្រ្ទិយ ២២ ជា​អតីត ប្រកបដោយ​ឥន្រ្ទិយ ២២ ជា​អនាគត ប្រកបដោយ​ឥន្រ្ទិយ ២២ ជា​បច្ចុប្បន្ន​ឬ។ អើ។ មានតែ​បុគ្គល ប្រកបដោយ​ឥន្រ្ទិយ ៦៦ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩២៩] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល ប្រកបដោយ​អតីត និង​អនាគត​ទេ​ឬ។ អើ។ ក្រែង​បុគ្គល ជា​អ្នក​ចម្រើន​នូវ​វិមោក្ខ ៨ ជា​អ្នក​បាន​ដោយ​មិនបាច់​ប្រាថ្នា នូវ​ឈាន​ទាំង ៤ បាន​នូវ​អនុ​បុព្វ​វិហារ​សមាបត្តិ ទាំង ៩ មាន​ឬ។ អើ។ ប្រសិនបើ បុគ្គល ជា​អ្នក​ចម្រើន​នូវ​វិមោក្ខ ៨
ថយ | ទំព័រទី ៣៩៦ | បន្ទាប់
ID: 637652679684023168
ទៅកាន់ទំព័រ៖