ព្រះត្រៃបិដក ភាគ ៨៥

ជា​អ្នក​បាន​ដោយ​មិនបាច់​ប្រាថ្នា នូវ​ឈាន​ទាំង ៤ បាន​នូវ​អនុ​បុព្វ​វិហារ​សមាបត្តិ​ទាំង ៩ មាន (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល ប្រកបដោយ​អតីត និង​អនាគត។

ចប់ អតី​តានា​គត​ប្ប​ច្ចុ​ប្ប​ន្ន​កថា។
ចប់ នវម​វគ្គ។


ឧទ្ទាន​នៃ​នវម​វគ្គ​នោះ​គឺ


និយាយ​អំពី ការ​លះបង់​ពួក​សញ្ញោជនៈ របស់​បុគ្គល​អ្នក​ឃើញ​នូវ​អានិសង្ស ១ សញ្ញោជនៈ មាន​អមតៈ​ជា​អារម្មណ៍ ១ រូប ប្រកបដោយ​អារម្មណ៍ ១ ពួក​អនុស័យ មិន​មាន​អារម្មណ៍ ១ ញាណ​មិន​មាន​អារម្មណ៍​យ៉ាងនោះ​ដែរ ១ ចិត្ត ជា​អតី​តា​រម្ម​ណ៍ និង​អនាគ​តា​រម្ម​ណ៍ ១ ចិត្ត​ទាំងអស់ មាន​វិតក្កៈ​ជាប់​តាម ១ សំឡេង ជា​គ្រឿង​ផ្សាយ​ចេញ​នៃ​វិតក្កៈ របស់​បុគ្គល​កាល​ត្រិះរិះ កាល​ពិចារណា ដោយសព្វគ្រប់ ១ វាចា​របស់​បុគ្គល​មិន​ពោល​តាមចិត្ត ១ កាយ​កម្ម​របស់​បុគ្គល​មិន​ធ្វើតាម​ចិត្ត​ដូច្នោះ ១ បុគ្គល​ប្រកបដោយ​អតីត និង​អនាគត ១។
ថយ | ទំព័រទី ៣៩៧ | បន្ទាប់
ID: 637652679913085543
ទៅកាន់ទំព័រ៖