ព្រះត្រៃបិដក ភាគ ៨៥

និរោធ​កថា


 [៩៣០] កាល​បញ្ចក្ខន្ធ ស្វែងរក​កំណើត មិនទាន់​រលត់ ខន្ធ ៥ ជា​កិរិយា កើតឡើង​ឬ។ អើ។ ការប្រជុំ​នៃ​ខន្ធ​ទាំង ១០ មាន ខន្ធ​ទាំង ១០ មកកាន់​ភាព​ចំពោះមុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការប្រជុំ​នៃ​ខន្ធ​ទាំង ១០ មាន ខន្ធ​ទាំង ១០ មកកាន់​ភាព​ចំពោះមុខ​ឬ។ អើ។ ការប្រជុំ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៣១] កាល​បញ្ចក្ខន្ធ ស្វែងរក​កំណើត មិនទាន់​រលត់ ខន្ធ​ទាំង ៤ ជា​កិរិយា កើតឡើង​ឬ។ អើ។ ការប្រជុំ​នៃ​ខន្ធ​ទាំង ៩ មាន ខន្ធ​ទាំង ៩ មកកាន់​ភាព​ចំពោះមុខ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការប្រជុំ​នៃ​ខន្ធ​ទាំង ៩ មាន ខន្ធ​ទាំង ៩ មកកាន់​ភាព​ចំពោះមុខ​ឬ។ អើ។ ការប្រជុំ​នៃ​ផស្ស​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៣២] កាល​បញ្ចក្ខន្ធ ស្វែងរក​កំណើត មិនទាន់​រលត់ ញាណ ជា​កិរិយា កើតឡើង​ឬ។ អើ។ ការប្រជុំ​នៃ​ខន្ធ​ទាំង ៦ មាន ខន្ធ​ទាំង ៦
ថយ | ទំព័រទី ៣៩៨ | បន្ទាប់
ID: 637652680203711123
ទៅកាន់ទំព័រ៖