ព្រះត្រៃបិដក ភាគ ៨៥
មកកាន់ភាពចំពោះមុខឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការប្រជុំនៃខន្ធទាំង ៦ មាន ខន្ធទាំង ៦ មកកាន់ភាពចំពោះមុខឬ។ អើ។ ការប្រជុំនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៣៣] កាលបញ្ចក្ខន្ធ ស្វែងរកកំណើត រលត់ហើយ មគ្គកើតឡើងឬ។ អើ។ បុគ្គលស្លាប់ ទើបចម្រើនមគ្គ បុគ្គលធ្វើមរណកាល ទើបចម្រើនមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ និរោធកថា។
រូបមគ្គោតិកថា
[៩៣៤] រូប របស់បុគ្គលព្រមព្រៀងដោយមគ្គ ជាមគ្គឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម ការប្រមូលមក ការធ្វើទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងចិត្តទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូប មិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើ រូបមិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងចិត្តទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបរបស់បុគ្គលព្រមព្រៀងដោយមគ្គ ជាមគ្គទេ។
ID: 637652680501210744
ទៅកាន់ទំព័រ៖