ព្រះត្រៃបិដក ភាគ ៨៥
មតិខុសក្នុងសិក្ខា មតិខុសក្នុងចំណែកខាងដើម មតិខុសក្នុងចំណែកខាងចុង មតិខុសក្នុងចំណែកខាងដើម និងខាងចុង មតិខុសក្នុងធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៣] មតិខុសរបស់ព្រះអរហន្ត មិនមានក្នុងព្រះសាស្តា មិនមានមតិខុសក្នុងព្រះធម៌ មិនមានមតិខុសក្នុងព្រះសង្ឃ មិនមានមតិខុសក្នុងសិក្ខា មិនមានមតិខុសក្នុងចំណែកខាងដើម មិនមានមតិខុសក្នុងចំណែកខាងចុង មិនមានមតិខុសក្នុងចំណែកខាងដើម និងខាងចុង មិនមានក្នុងព្រះធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យទេឬ។ អើ។ បើមតិខុស របស់ព្រះអរហន្ត មិនមានក្នុងព្រះសាស្តា។បេ។ មិនមានមតិខុសក្នុងព្រះធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា មតិខុសរបស់ព្រះអរហន្ត មានទេ។
[១៤] មតិខុសរបស់បុថុជ្ជន មាន មតិខុសរបស់បុថុជ្ជននោះ ក្នុងព្រះសាស្តា។បេ។ មតិខុសក្នុងព្រះធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានដែរឬ។ អើ។ មតិខុសរបស់ព្រះអរហន្ត មាន មតិខុសរបស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា។បេ។ មតិខុសក្នុងធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652530433662331
ទៅកាន់ទំព័រ៖