ព្រះត្រៃបិដក ភាគ ៨៥
[១០៣] ក្រែងព្រះអរហន្ត មិនមានបុគ្គលដទៃណែនាំ មិនសម្រេចដោយបុគ្គលដទៃ មិនមានបុគ្គលដទៃជាបច្ច័យ មិនរស់នៅជាប់ដោយបុគ្គលដទៃ រមែងដឹង ឃើញ ជាអ្នកមិនវង្វេង ជាអ្នកដឹងខ្លួនឬ។ អើ។ បើព្រះអរហន្ត មិនមានបុគ្គលដទៃណែនាំ មិនសម្រេចដោយបុគ្គលដទៃ មិនមានបុគ្គលដទៃជាបច្ច័យ មិនរស់នៅជាប់ដោយបុគ្គលដទៃ រមែងដឹង ឃើញ ជាអ្នកមិនវង្វេង ជាអ្នកដឹងខ្លួន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការឆ្លងផុតដោយបុគ្គលដទៃ របស់ព្រះអរហន្ត មានទេ។
[១០៤] ការឆ្លងផុតដោយបុគ្គលដទៃ របស់បុថុជ្ជន មាន បុថុជ្ជននោះ មានបុគ្គលដទៃណែនាំ សម្រេចដោយបុគ្គលដទៃ មានបុគ្គលដទៃជាបច្ច័យ រស់នៅជាប់ដោយបុគ្គលដទៃ រមែងមិនដឹង មិនឃើញ ជាអ្នកវង្វេង ជាអ្នកមិនដឹងខ្លួនឬ។ អើ។ ការឆ្លងផុតដោយបុគ្គលដទៃ របស់ព្រះអរហន្ត មាន ព្រះអរហន្តនោះ មានបុគ្គលដទៃណែនាំ សម្រេចដោយបុគ្គលដទៃ មានបុគ្គលដទៃជាបច្ច័យ រស់នៅជាប់ដោយបុគ្គលដទៃ រមែងមិនដឹង មិនឃើញ ជាអ្នកវង្វេង ជាអ្នកមិនដឹងខ្លួនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១០៥] ការឆ្លងផុតដោយបុគ្គលដទៃ របស់ព្រះអរហន្ត មាន តែព្រះអរហន្តនោះ មិនមានបុគ្គលដទៃណែនាំ មិនសម្រេចដោយបុគ្គលដទៃ មិនមានបុគ្គលដទៃជាបច្ច័យ មិនរស់នៅជាប់ដោយបុគ្គលដទៃ
ID: 637652541092880383
ទៅកាន់ទំព័រ៖