ព្រះត្រៃបិដក ភាគ ៨៥

 [៩៣៥] សម្មាវាចា ជាម​គ្គ​ឬ។ អើ។ (សម្មាវាចា) ប្រកបដោយ​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាវាចា​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​សម្មាវាចា មិន​មាន​អារម្មណ៍ ការពិចារណា។ បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាវាចា​នោះ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ (សម្មាវាចា) មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាវាចា​នោះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សម្មាវាចា ជាម​គ្គ​ទេ។
 [៩៣៦] សម្មា​កម្មន្តៈ។បេ។ សម្មាអាជីវៈ ជាម​គ្គ​ឬ។ អើ។ (សម្មាអាជីវៈ) ប្រកបដោយ​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាអាជីវៈ​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​សម្មាអាជីវៈ មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាអាជីវៈ​នោះ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ សម្មាអាជីវៈ មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាអាជីវៈ​នោះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សម្មាអាជីវៈ ជាម​គ្គ​ទេ។
 [៩៣៧] សម្មាទិដ្ឋិ ជាម​គ្គ សម្មាទិដ្ឋិ​នោះ​ឯង ប្រកបដោយ​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាទិដ្ឋិ​នោះ មាន​ឬ។
ថយ | ទំព័រទី ៤០០ | បន្ទាប់
ID: 637652680792617189
ទៅកាន់ទំព័រ៖