ព្រះត្រៃបិដក ភាគ ៨៥

ប្រកបដោយ​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាអាជីវៈ​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៣៩] សម្មាវាចា​ជាម​គ្គ សម្មាវាចា​នោះ​ឯង មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាអាជីវៈ​នោះ មិន​មាន​ទេ​ឬ។ អើ។ សម្មាទិដ្ឋិ​ជាម​គ្គ សម្មា​ទិ​ដិ្ឋ​នោះ​ឯង មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាទិដ្ឋិ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សម្មាវាចា​ជាម​គ្គ សម្មាវាចា​នោះ​ឯង មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាវាចា​នោះ មិន​មាន​ទេ​ឬ។ អើ។ សម្មាសង្កប្បៈ។បេ។ សម្មា​វាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ​ជាម​គ្គ សម្មាសមាធិ​នោះ​ឯង មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាសមាធិ​នោះ មិន​មាន​ទេ​ឬ។បេ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៤០] សម្មា​កម្មន្តៈ។បេ។ សម្មាអាជីវៈ​ជាម​គ្គ សម្មាអាជីវៈ​នោះ​ឯង មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាអាជីវៈ​នោះ មិន​មាន​ទេ​ឬ។ អើ។ សម្មាទិដ្ឋិ។បេ។ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ។បេ។ សម្មាសមាធិ​ជាម​គ្គ សម្មាសមាធិ​នោះ​ឯង មិន​មាន​អារម្មណ៍ ការពិចារណា
ថយ | ទំព័រទី ៤០២ | បន្ទាប់
ID: 637652681261835429
ទៅកាន់ទំព័រ៖