ព្រះត្រៃបិដក ភាគ ៨៥

។បេ។ ការ​តាំងចិត្ត​ទុក ចំពោះ​សម្មាសមាធិ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៤១] បុគ្គល​មិន​គួរ​និយាយ​ថា រូប​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​មគ្គ ជាម​គ្គ​ទេ​ឬ។ អើ។ ក្រែង​សម្មាវាចា សម្មា​កម្មន្តៈ សម្មាអាជីវៈ ជាម​គ្គ​ឬ។ អើ។ ប្រសិនបើ សម្មាវាចា សម្មា​កម្មន្តៈ សម្មាអាជីវៈ ជាម​គ្គ (យ៉ាងនេះ) ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា រូប​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​មគ្គ ជាម​គ្គ។

ចប់ រូ​បម​គ្គោ​តិក​ថា។


បញ្ច​វិញ្ញា​ណសម​ង្គិ​មគ្គ​ភាវនា​កថា


 [៩៤២] មគ្គ​ភាវនា របស់​បុគ្គល​ដែល​ព្រមព្រៀង ដោយ​បញ្ច​វិញ្ញាណ មាន​ឬ។ អើ។ ក្រែង​បញ្ច​វិញ្ញាណ មាន​វត្ថុ​កើតឡើង​ហើយ មាន​អារម្មណ៍​កើតឡើង​ហើយ​ឬ។ អើ។ ប្រសិនបើ បញ្ច​វិញ្ញាណ មាន​វត្ថុ​កើតឡើង​ហើយ មាន​អារម្មណ៍​កើតឡើង​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា មគ្គ​ភាវនា របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​បញ្ច​វិញ្ញាណ មាន​ទេ។
 [៩៤៣ ] ក្រែង​បញ្ច​វិញ្ញាណ មាន​វត្ថុ​កើតឡើង​មុន មាន​អារម្មណ៍​កើតឡើង​មុន មាន​វត្ថុ​ប្រព្រឹត្តទៅ​ខាងក្នុង មាន​អារម្មណ៍​ខាងក្រៅ
ថយ | ទំព័រទី ៤០៣ | បន្ទាប់
ID: 637652681589335649
ទៅកាន់ទំព័រ៖