ព្រះត្រៃបិដក ភាគ ៨៥

មាន​វត្ថុ​មិន​ច្រឡំ​គ្នា មាន​អារម្មណ៍​មិន​ច្រឡំ​គ្នា មាន​វត្ថុ​ផ្សេងៗគ្នា មាន​អា​រម្ម​ណ៍​ផ្សេងៗគ្នា មិន​ទទួល​នូវ​គោចរ​វិស័យ​របស់​គ្នា​និង​គ្នា មិនកើត​ឡើង​អំពី​ការ​មិន​ប្រមូល​មក មិនកើត​ឡើង​អំពី​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត មិនកើត​ឡើង​អំពី​ការ​មិន​ច្រឡូកច្រឡំ​គ្នា មិនកើត​ឡើង​មិន​មុន​មិន​ក្រោយ មិនកើត​ឡើង​ក្នុង​លំដាប់​ស្មើ​នៃ​គ្នា​និង​គ្នា។បេ។ ក្រែង​បញ្ច​វិញ្ញាណ មិន​មានការ​ពិចារណា​ទេ​ឬ។ អើ។ ប្រសិនបើ បញ្ច​វិញ្ញាណ មិន​មានការ​ពិចារណា​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា មគ្គ​ភាវនា​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​បញ្ច​វិញ្ញាណ មាន​ទេ។
 [៩៤៤] មគ្គ​ភាវនា របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​ចក្ខុវិញ្ញាណ មាន​ឬ។ អើ។ ចក្ខុវិញ្ញាណ ប្រារព្ធ​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខុវិញ្ញាណ ប្រារព្ធ​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អើ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អើ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ មិន​មាន​ទេ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​រូប ទើប​កើតឡើង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។
ថយ | ទំព័រទី ៤០៤ | បន្ទាប់
ID: 637652681828710450
ទៅកាន់ទំព័រ៖