ព្រះត្រៃបិដក ភាគ ៨៥

អើ។ ប្រសិនបើ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​រូប ទើប​កើតឡើង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង​ទេ។
 [៩៤៥] មគ្គ​ភាវនា របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​ចក្ខុវិញ្ញាណ មាន​ឬ។ អើ។ ចក្ខុវិញ្ញាណ ប្រារព្ធ​អតីត និង​អនាគត ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មគ្គ​ភាវនា របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​ចក្ខុវិញ្ញាណ មាន​ឬ។ អើ។ ចក្ខុវិញ្ញាណ ប្រារព្ធ​ផស្សៈ ប្រារព្ធ​វេទនា ប្រារព្ធ​សញ្ញា ប្រារព្ធ​ចេតនា ប្រារព្ធ​ចិត្ត ប្រារព្ធ​ចក្ខុ។បេ។ ប្រារព្ធ​កាយ ប្រារព្ធ​សំឡេង។បេ។ ប្រារព្ធ​ផោដ្ឋព្វៈ ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មគ្គ​ភាវនា​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​មនោវិញ្ញាណ មាន ឯមនោវិញ្ញាណ ប្រារព្ធ​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អើ។ មគ្គ​ភាវនា​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​ចក្ខុវិញ្ញាណ មាន ឯចក្ខុវិញ្ញាណ ប្រារព្ធ​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មគ្គ​ភាវនា​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​មនោវិញ្ញាណ មាន ឯមនោវិញ្ញាណ ប្រារព្ធ​អតីត និង​អនាគត ទើប​កើតឡើង​ឬ។ អើ។ មគ្គ​ភាវនា​របស់​បុគ្គល​ដែល​ព្រមព្រៀង​ដោយ​ចក្ខុវិញ្ញាណ មាន ឯចក្ខុវិញ្ញាណ ប្រារព្ធ​អតីត និង​អនាគត ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ
ថយ | ទំព័រទី ៤០៥ | បន្ទាប់
ID: 637652682032616733
ទៅកាន់ទំព័រ៖