ព្រះត្រៃបិដក ភាគ ៨៥

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អើ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ មិន​មាន​ទេ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​រូប ទើប​កើតឡើង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ប្រសិនបើ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​រូប ទើប​កើតឡើង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង​ទេ។
 [៩៤៩] ចក្ខុវិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន​ឬ។ អើ។ ចក្ខុវិញ្ញាណ ប្រារព្ធ​អតីត និង​អនាគត ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខុវិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន​ឬ។ អើ។ ចក្ខុវិញ្ញាណ ប្រារព្ធ​ផស្សៈ។បេ។ ប្រារព្ធ​ចិត្ត។បេ។ ប្រារព្ធ​ចក្ខុ។បេ។ ប្រារព្ធ​កាយ។បេ។ ប្រារព្ធ​សំឡេង។បេ។ ប្រារព្ធ​ផោដ្ឋព្វៈ ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មនោវិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ឯមនោវិញ្ញាណ ប្រារព្ធ​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អើ។ ចក្ខុវិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ឯចក្ខុវិញ្ញាណ ប្រារព្ធ​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មនោវិញ្ញាណ ជាកុសល​ក៏​មាន
ថយ | ទំព័រទី ៤០៨ | បន្ទាប់
ID: 637652682815741696
ទៅកាន់ទំព័រ៖