ព្រះត្រៃបិដក ភាគ ៨៥

ជាអកុសល​ក៏​មាន ឯមនោវិញ្ញាណ ប្រារព្ធ​អតីត និង​អនាគត ទើប​កើតឡើង​ឬ។ អើ។ ចក្ខុវិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ឯចក្ខុវិញ្ញាណ ប្រារព្ធ​អតីត និង​អនាគត ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មនោវិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ឯមនោវិញ្ញាណ ប្រារព្ធ​ផស្សៈ។បេ។ ប្រារព្ធ​ចិត្ត ប្រារព្ធ​ចក្ខុ។បេ។ ប្រារព្ធ​កាយ ប្រារព្ធ​សំឡេង។បេ។ ប្រារព្ធ​ផោដ្ឋព្វៈ ទើប​កើតឡើង​ឬ។ អើ។ ចក្ខុវិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ឯចក្ខុវិញ្ញាណ ប្រារព្ធ​ផស្សៈ។បេ។ ប្រារព្ធ​ផោដ្ឋព្វៈ ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៥០] បុគ្គល​មិន​គួរ​និយាយ​ថា បញ្ច​វិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញ​រូប​ដោយ​ចក្ខុ ជា​អ្នក​កាន់​យក​នូវ​និមិត្ត។បេ។ ជា​អ្នក​មិន​កាន់​យក​នូវ​និមិត្ត។បេ។
ថយ | ទំព័រទី ៤០៩ | បន្ទាប់
ID: 637652683028554148
ទៅកាន់ទំព័រ៖