ព្រះត្រៃបិដក ភាគ ៨៥
រមែងដឹង ឃើញ ជាអ្នកមិនវង្វេង ជាអ្នកដឹងខ្លួនឬ។ អើ។ ការឆ្លងផុតដោយបុគ្គលដទៃ របស់បុថុជ្ជន មាន តែបុថុជ្ជននោះ មិនមានបុគ្គលដទៃណែនាំ មិនសម្រេចដោយបុគ្គលដទៃ មិនមានបុគ្គលដទៃជាបច្ច័យ មិនរស់នៅជាប់ដោយបុគ្គលដទៃ រមែងដឹង ឃើញ ជាអ្នកមិនវង្វេង ជាអ្នកដឹងខ្លួនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១០៦] ការឆ្លងផុតដោយបុគ្គលដទៃ របស់ព្រះអរហន្ត មានឬ។ អើ។ បរវិតារណា (ការឆ្លងផុតដោយបុគ្គលដទៃ) របស់ព្រះអរហន្ត ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌ បរវិតារណាក្នុងព្រះសង្ឃ បរវិតារណាក្នុងសិក្ខា បរវិតារណាក្នុងខន្ធជាចំណែកខាងដើម បរវិតារណាក្នុងខន្ធជាចំណែកខាងចុង បរវិតារណាក្នុងខន្ធជាចំណែកខាងដើម និងខាងចុង បរវិតារណាក្នុងពួកធម៌ ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១០៧] បរវិតារណា របស់ព្រះអរហន្ត ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។បេ។ បរវិតារណា ក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អើ។ បើបរវិតារណា របស់ព្រះអរហន្ត ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។បេ។
ID: 637652541356474131
ទៅកាន់ទំព័រ៖