ព្រះត្រៃបិដក ភាគ ៨៥

ឮសំឡេង​ដោយ​ត្រចៀក។បេ។ ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ ជា​អ្នក​កាន់​យក​នូវ​និមិត្ត។បេ។ ជា​អ្នក​មិន​កាន់​យក​នូវ​និមិត្ត ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បញ្ច​វិញ្ញាណ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន។

ចប់ បញ្ច​វិញ្ញា​ណា កុសលា​បីតិ​កថា។


បញ្ច​វិញ្ញា​ណា សា​ភោ​គា​តិក​ថា


 [៩៥១] បញ្ច​វិញ្ញាណ ប្រកបដោយ​ការ​សង្ឃឹម​ឬ។ អើ។ ក្រែង​បញ្ច​វិញ្ញាណ មាន​វត្ថុ​កើតឡើង​ហើយ មាន​អារម្មណ៍​កើតឡើង​ហើយ​ឬ។ អើ។ ប្រសិនបើ បញ្ច​វិញ្ញាណ មាន​វត្ថុ​កើតឡើង​ហើយ មាន​អារម្មណ៍​កើតឡើង​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បញ្ច​វិញ្ញាណ ប្រកបដោយ​ការ​សង្ឃឹម​ទេ។បេ។ ក្រែង​បញ្ច​វិញ្ញាណ មាន​វត្ថុ​កើតមុន មាន​អារម្មណ៍​កើតមុន មាន​វត្ថុ​ប្រព្រឹត្តទៅ​ខាងក្នុង មាន​អារម្មណ៍​ខាងក្រៅ មាន​វត្ថុ​មិន​ច្រឡំ​គ្នា មាន​អារម្មណ៍​មិន​ច្រឡំ​គ្នា មាន​វត្ថុ​ផ្សេងៗគ្នា មាន​អា​រម្ម​ណ៍​ផ្សេងៗគ្នា មិន​ទទួល​នូវ​គោចរ​វិស័យ​នៃ​គ្នា​និង​គ្នា មិនកើត​ឡើង​អំពី​ការ​មិន​ពិចារណា មិនកើត​ឡើង​អំពី​ការ​មិន​ធ្វើ​ទុក​ក្នុងចិត្ត មិនកើត​ឡើង​អំពី​ការ​មិន​ច្រឡូកច្រឡំ​គ្នា មិនមែន​កើតឡើង​មិន​មុន​មិន​ក្រោយ ក្រែង​បញ្ច​វិញ្ញាណ មិនកើត​ឡើង​ក្នុង​លំដាប់​ស្មើ​នៃ​គ្នា​និង​គ្នា​ទេ​ឬ។
ថយ | ទំព័រទី ៤១០ | បន្ទាប់
ID: 637652683354179283
ទៅកាន់ទំព័រ៖