ព្រះត្រៃបិដក ភាគ ៨៥

អើ។ ប្រសិនបើ បញ្ច​វិញ្ញាណ មិនកើត​ឡើង​ក្នុង​លំដាប់​ស្មើ​នៃ​គ្នា​និង​គ្នា​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បញ្ច​វិញ្ញាណ ប្រកបដោយ​ការ​សង្ឃឹម​ទេ។
 [៩៥២] ចក្ខុវិញ្ញាណ ប្រកបដោយ​ការ​សង្ឃឹម​ឬ។ អើ។ ចក្ខុវិញ្ញាណ ប្រារព្ធ​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខុវិញ្ញាណ ប្រារព្ធ​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អើ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង​ឬ។ អើ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ មិន​មាន​ទេ។ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​រូប ទើប​កើតឡើង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ប្រសិនបើ ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​រូប ទើប​កើតឡើង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចក្ខុវិញ្ញាណ អាស្រ័យ​ចក្ខុ និង​សភាវៈ​សូន្យ ទើប​កើតឡើង​ទេ។
 [៩៥៣] ចក្ខុវិញ្ញាណ ប្រកបដោយ​ការ​សង្ឃឹម​ឬ។ អើ។ ចក្ខុវិញ្ញាណ ប្រារព្ធ​អតីត និង​អនាគត ទើប​កើតឡើង​ឬ។ អ្នក​មិន​គួរ
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 637652683582148126
ទៅកាន់ទំព័រ៖