ព្រះត្រៃបិដក ភាគ ៨៥
ពោលយ៉ាងនេះទេ។បេ។ ចក្ខុវិញ្ញាណ ប្រកបដោយការសង្ឃឹមឬ។ អើ។ ចក្ខុវិញ្ញាណ ប្រារព្ធផស្សៈ។បេ។ ប្រារព្ធផោដ្ឋព្វៈ ទើបកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មនោវិញ្ញាណ ប្រកបដោយការសង្ឃឹម មនោវិញ្ញាណ ប្រារព្ធសភាវៈសូន្យ ទើបកើតឡើងឬ។ អើ។ ចក្ខុវិញ្ញាណ ប្រកបដោយការសង្ឃឹម ចក្ខុវិញ្ញាណ ប្រារព្ធសភាវៈសូន្យ ទើបកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មនោវិញ្ញាណ ប្រកបដោយការសង្ឃឹម មនោវិញ្ញាណ ប្រារព្ធអតីត និងអនាគត ទើបកើតឡើងឬ។ អើ។ ចក្ខុវិញ្ញាណ ប្រកបដោយការសង្ឃឹម ចក្ខុវិញ្ញាណ ប្រារព្ធអតីត និងអនាគត ទើបកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មនោវិញ្ញាណ ប្រកបដោយការសង្ឃឹម មនោវិញ្ញាណ ប្រារព្ធអតីត និងអនាគត ទើបកើតឡើងឬ។ អើ។ ចក្ខុវិញ្ញាណ ប្រកបដោយការសង្ឃឹម ចក្ខុវិញ្ញាណ ប្រារព្ធអតីត និងអនាគត ទើបកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មនោវិញ្ញាណ ប្រកបដោយការសង្ឃឹម មនោវិញ្ញាណ ប្រារព្ធផស្សៈ។បេ។ ប្រារព្ធផោដ្ឋព្វៈ ទើបកើតឡើងឬ។ អើ។ ចក្ខុវិញ្ញាណ ប្រកបដោយការសង្ឃឹម ចក្ខុវិញ្ញាណ ប្រារព្ធផស្សៈ។បេ។ ប្រារព្ធផោដ្ឋព្វៈ ទើបកើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652683756054449
ទៅកាន់ទំព័រ៖