ព្រះត្រៃបិដក ភាគ ៨៥
[៩៥៤] បុគ្គលមិនគួរនិយាយថា បញ្ចវិញ្ញាណ ប្រកបដោយការសង្ឃឹមទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ជាអ្នកកាន់យកនូវនិមិត្ត។បេ។ ជាអ្នកមិនកាន់យកនូវនិមិត្ត។បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ជាអ្នកកាន់យកនូវនិមិត្ត។បេ។ ជាអ្នកមិនកាន់យកនូវនិមិត្ត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បញ្ចវិញ្ញាណ ប្រកបដោយការសង្ឃឹម។បេ។
ចប់ បញ្ចវិញ្ញាណា សាភោគាតិកថា។
ទ្វិសីលសមន្នាគតោតិកថា
[៩៥៥] បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសីលពីរឬ។ អើ។ បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយផស្សៈពីរ វេទនាពីរ សញ្ញាពីរ ចេតនាពីរ ចិត្តពីរ សទ្ធាពីរ វីរិយៈពីរ សតិពីរ សមាធិពីរ បញ្ញាពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៥៦] បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសីលជាលោកិយៈឬ។ អើ។ បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយផស្សៈជាលោកិយៈ វេទនាជាលោកិយៈ សញ្ញាជាលោកិយៈ
ID: 637652684070429903
ទៅកាន់ទំព័រ៖