ព្រះត្រៃបិដក ភាគ ៨៥
។បេ។ សម្មាវាយាមៈជាលោកិយៈ។បេ។ សម្មាសតិជាលោកិយៈ។បេ។ សម្មាសមាធិជាលោកិយៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាកម្មន្តៈជាលោកិយៈ។ បេ។ សម្មាអាជីវៈជាលោកិយៈឬ។ អើ។ បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាទិដ្ឋិជាលោកិយៈ។បេ។ សម្មាសមាធិ ជាលោកិយៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៥៩] បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាវាចាជាលោកិយៈ និងលោកុត្តរៈឬ។ អើ។ បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាទិដ្ឋិជាលោកិយៈ និងលោកុត្តរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាវាចាជាលោកិយៈ និងលោកុត្តរៈឬ។ អើ។ បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាសង្កប្បៈជាលោកិយៈ និងលោកុត្តរៈ។ បេ។ សម្មាវាយាមៈជាលោកិយៈ និងលោកុត្តរៈ។បេ។ ដោយសម្មាសតិជាលោកិយៈ និងលោកុត្តរៈ។បេ។ ដោយសម្មាសមាធិជាលោកិយៈ និងលោកុត្តរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ
ID: 637652684542929217
ទៅកាន់ទំព័រ៖