ព្រះត្រៃបិដក ភាគ ៨៥
។បេ។ បុគ្គលព្រមព្រៀងដោយមគ្គ (ប្រកប) ដោយសម្មាកម្មន្តៈជាលោកិយៈ និងលោកុត្តរៈ។បេ។
[៩៦០] បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាអាជីវៈជាលោកិយៈ និងលោកុត្តរៈឬ។ អើ។ បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាទិដ្ឋិជាលោកិយៈ និងលោកុត្តរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាអាជីវៈជាលោកិយៈ និងលោកុត្តរៈឬ។ អើ។ បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាសង្កប្បៈជាលោកិយៈ និងលោកុត្តរៈឬ។បេ។ ប្រកបដោយសម្មាសមាធិជាលោកិយៈ និងលោកុត្តរៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៦១] បុគ្គលមិនគួរនិយាយថា បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសីលពីរឬ។ អើ។ កាលសីលជាលោកិយៈរលត់ទៅ មគ្គកើតឡើងឬ។ អើ។ បុគ្គលទ្រុស្តសីល មានសីលធ្លុះធ្លាយ មានសីលដាច់ ចម្រើននូវមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ បុគ្គលព្រមព្រៀងដោយមគ្គ ប្រកបដោយសីលពីរ។
ចប់ ទ្វិសីលសមន្នាគតោតិកថា។
ID: 637652684857772935
ទៅកាន់ទំព័រ៖