ព្រះត្រៃបិដក ភាគ ៨៥

ក្រែង (សីល) មានផល​ជាទី​ប្រាថ្នា​ឬ។ អើ។ ប្រសិនបើ (សីល) មានផល​ជាទី​ប្រាថ្នា ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សីល​មិនមែន​ជា​ចេតសិក​ទេ។
 [៩៦៥] សទ្ធា មានផល​ជាទី​ប្រាថ្នា សទ្ធា​ជា​ចេតសិក​ឬ។ អើ។ សីល​មានផល​ជាទី​ប្រាថ្នា សីល​ជា​ចេតសិក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វីរិយ សតិ សមាធិ។បេ។ បញ្ញា មានផល​ជាទី​ប្រាថ្នា បញ្ញា​ជា​ចេតសិក​ឬ។ អើ។ សីល​មានផល​ជាទី​ប្រាថ្នា សីល​ជា​ចេតសិក​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៦៦] សីល​មានផល​ជាទី​ប្រាថ្នា សីល​មិនមែន​ជា​ចេតសិក​ទេ​ឬ។ អើ។ សទ្ធា មានផល​ជាទី​ប្រាថ្នា សទ្ធា​មិនមែន​ជា​ចេតសិក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សីល​មានផល​ជាទី​ប្រាថ្នា សីល​មិនមែន​ជា​ចេតសិក​ទេ​ឬ។ អើ។ វីរិយៈ។បេ។ សតិ សមាធិ។បេ។ បញ្ញា មានផល​ជាទី​ប្រាថ្នា បញ្ញា​មិនមែន​ជា​ចេតសិក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៦៧] សីល​មិនមែន​ជា​ចេតសិក​ទេ​ឬ។ អើ។ (សីល) មិន​មានផល មិន​មាន​វិបាក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៤១៨ | បន្ទាប់
ID: 637652685449491669
ទៅកាន់ទំព័រ៖