ព្រះត្រៃបិដក ភាគ ៨៥
បរវិតារណាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច័្ចយ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។
[១០៨] បរវិតារណា របស់បុថុជ្ជន មាន បរវិតារណា របស់បុថុជ្ជននោះ ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។បេ។ បរវិតារណាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច័្ចយ មានឬ។ អើ។ បរវិតារណា របស់ព្រះអរហន្ត មាន បរវិតារណា របស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។បេ។ បរវិតារណាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច័្ចយ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១០៩] បរវិតារណា របស់ព្រះអរហន្ត មាន បរវិតារណា របស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។បេ។ បរវិតារណាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច័្ចយ មិនមានទេឬ។ អើ។ បរវិតារណា របស់បុថុជ្ជន មាន បរវិតារណា របស់បុថុជ្ជននោះ ក្នុងព្រះសាស្តា បរវិតារណាក្នុងព្រះធម៌។បេ។ បរវិតារណាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច័្ចយ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652541624442866
ទៅកាន់ទំព័រ៖