ព្រះត្រៃបិដក ភាគ ៨៥
[៩៧៤] ផស្សៈប្រព្រឹត្តទៅតាមចិត្តឬ។ អើ។ សីលប្រព្រឹត្តទៅតាមចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញាប្រព្រឹត្តទៅតាមចិត្តឬ។ អើ។ សីលប្រព្រឹត្តទៅតាមចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៧៥] សម្មាវាចាមិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អើ។ សម្មាទិដ្ឋិ មិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សម្មាវាចា មិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អើ។ សម្មាសង្កប្បៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ មិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ មិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អើ។ សម្មាទិដ្ឋិមិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សម្មាអាជីវៈមិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អើ។ សម្មាសង្កប្បៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិមិនប្រព្រឹត្តទៅតាមចិត្តទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៧៦] សម្មាទិដ្ឋិប្រព្រឹត្តទៅតាមចិត្តឬ។ អើ។
ID: 637652686542148010
ទៅកាន់ទំព័រ៖