ព្រះត្រៃបិដក ភាគ ៨៥

សម្មាវាចា​ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សម្មាទិដ្ឋិ ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អើ។ សម្មា​កម្មន្តៈ។បេ។ សម្មាអាជីវៈ ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៧៧] សម្មាសង្កប្បៈ។បេ។ សម្មា​វាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អើ។ សម្មាវាចា​ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សម្មាសមាធិ ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អើ។ សម្មា​កម្មន្តៈ។បេ។ សម្មាអាជីវៈ​ប្រព្រឹត្តទៅ​តាមចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៧៨] បុគ្គល​មិន​គួរ​និយាយ​ថា សីល​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ​ឬ។ អើ។ កាល​សីល​កើតឡើង​ហើយ រលត់​ទៅ បុគ្គល​ឈ្មោះថា​ទ្រុស្តសីល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ សីល​មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ទេ។

ចប់ សី​លន​ចិ​ត្តា​នុប​វិ​វត្តី​តិក​ថា។


សមាទាន​ហេតុ​កក​ថា


 [៩៧៩] សីល មានការ​សមាទាន​ជាហេតុ ទើប​ចម្រើន​ឬ។
ថយ | ទំព័រទី ៤២៣ | បន្ទាប់
ID: 637652686881679115
ទៅកាន់ទំព័រ៖