ព្រះត្រៃបិដក ភាគ ៨៥
អើ។ ផស្សៈ មានការសមាទានជាហេតុ ទើបចម្រើន វេទនាទើបចម្រើន សញ្ញាទើបចម្រើន ចេតនាទើបចម្រើន ចិត្តទើបចម្រើន សទ្ធាទើបចម្រើន វីរិយៈទើបចម្រើន សតិទើបចម្រើន សមាធិទើបចម្រើន បញ្ញា (មានការសមាទានជាហេតុ) ទើបចម្រើនឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៨០] សីល មានការសមាទានជាហេតុ ទើបចម្រើនឬ។ អើ។ (សីល) ចម្រើនដូចជាវល្លិ ចម្រើនដូចជាពួរជ្រៃ ចម្រើដូចជាឈើ ចម្រើនដូចជាស្មៅ ចម្រើនដូចជាគុម្ពស្មៅយាប្លងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩៨១] សីល មានការសមាទានជាហេតុ ទើបចម្រើនឬ។ អើ។ កាលបុគ្គលសមាទានសីលហើយ ត្រិះរិះនូវកាមវិតក្កៈ ត្រិះរិះនូវព្យាបាទវិតក្កៈ ត្រិះរិះនូវវិហឹង្សាវិតក្កៈ សីលទើបចម្រើនឬ។ អើ។ ការប្រជុំនៃផស្សៈពីរ។បេ។ នៃចិត្តពីរ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ
ID: 637652687138397900
ទៅកាន់ទំព័រ៖