ព្រះត្រៃបិដក ភាគ ៨៥

ការ​វៀរចាក​បាណាតិបាត ជា​សីល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ ជា​សីល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩៨៤] បុគ្គល​មិន​គួរ​និយាយ​ថា វិញ្ញត្តិ ជា​សីល​ទេ​ឬ។ អើ។ (វិញ្ញត្តិ) ជា​ភាព​របស់​បុគ្គល​ទ្រុស្តសីល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ វិញ្ញត្តិ ជា​សីល។

ចប់ វិញ្ញត្តិ​សី​លន្តិ​កថា។


អវិញ្ញត្តិ​ទុស្សីល្យន្តិ​កថា


 [៩៨៥] អវិញ្ញត្តិ(១) ជា​ភាព​ទ្រុស្តសីល​ឬ។ អើ។ ការ​សម្លាប់សត្វ (ជា​ភាព​ទ្រុស្តសីល) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ (ជា​ភាព​ទ្រុស្តសីល) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការប្រព្រឹត្តិ​ខុស​ក្នុង​ពួក​កាម (ជា​ភាព​ទ្រុស្តសីល) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​និយាយ​កុហក (ជា​ភាព​ទ្រុស្តសីល) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ គឺ​ផឹក​នូវ​ទឹកស្រវឹង គឺ​សុរា និង​មេរ័យ (ជា​ភាព​ទ្រុស្តសីល) ឬ។
(១) បាន​ដល់​ការធ្វើបាប​ប្រាសចាក​ចិត្ត​ប៉ង ដោយ​បង្គាប់។
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 637652688168397999
ទៅកាន់ទំព័រ៖