ព្រះត្រៃបិដក ភាគ ៨៥
[១១០] បរវិតារណា របស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះអរហន្ត លះរាគៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើព្រះអរហន្ត លះរាគៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។បេ។ ក្រែងព្រះអរហន្ត លះទោសៈ។បេ។ លះមោហៈ។បេ។ លះអនោត្តប្បៈ។បេ។
[១១១] ក្រែងព្រះអរហន្ត ចម្រើនមគ្គ ដើម្បីលះរាគៈ។បេ។ ចម្រើនពោជ្ឈង្គៈ។បេ។ ដើម្បីលះទោសៈ។បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។បេ។ ចម្រើនពោជ្ឈង្គៈ។បេ។
[១១២] ក្រែងព្រះអរហន្ត បា្រសចាករាគៈ បា្រសចាកទោសៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយឬ។ អើ។ បើព្រះអរហន្ត បា្រសចាករាគៈ បា្រសចាកទោសៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បរវិតារណា របស់ព្រះអរហន្ត មានទេ។
ID: 637652541901786676
ទៅកាន់ទំព័រ៖